ព័ត៌មានជាតិ

ជនជាតិព្នង ចាប់រំលោភកូនស្រីបង្កើត ប្អូនថ្លៃស្រី និងបៀតបៀនកេរ្តិ៍ខ្មាសម្តាយក្មេក ត្រូវនគរបាលឃាត់ខ្លួន

មណ្ឌលគិរី: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៨ និង ២០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលសែនមនោរម្យ បានឃាត់ខ្លួនជនសង្ស័យម្នាក់តាមពាក្យបណ្ដឹង របស់ឈ្មោះ ចើម ហ៊ាង ភេទស្រី អាយុ២៥ ឆ្នាំ ដែលបានដាក់ពាក្យបណ្ដឹងនៅការិយាល័យប្រឆាំងការជួយដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។

ជនសង្ស័យឈ្មោះ អុល ហ៊ាង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិព្នង រស់នៅខេត្តមណ្ឌលគិរី សកម្មភាពប្រព្រឹត្តបទល្មើស ដោយកាលពីឆ្នាំ២០១៧ មិនចាំថ្ងៃខែ បានធ្វើការរំលោភទៅលើប្អូនថ្លៃស្រីបានសម្រេចចំនួន១ដង ស្ថិតនៅ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ វេលាងម៉ោងប្រហែល២២និង០០នាទី បានធ្វើសកម្មភាពបៀតបៀនកេរខ្មាសម្ដាយក្មេកដែលស្ថិតនៅផ្ទះចម្ការ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល២២ បានធ្វើសកម្មភាព ដោយយកម្រាមដៃលូកកេរខ្មាស និងរំលោភ កូនស្រី របស់ខ្លួនឯងរហូតបានសម្រេចចំនួន១ដងដែលស្ថិតនៅផ្ទះចម្ការស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ជនរងគ្រោះទាំង០៣នាក់ឈ្មោះ ច​.ទ ភេទស្រី អាយុ ២០ឆ្នាំ ត្រូវជាប្អូនថ្លៃ ។ ឈ្មោះ​ ទ​.យ ភេទស្រី ត្រូវជាម្ដាយក្មេក ។ ឈ្មោះ ហ​.ស.​ រ ភេទស្រី អាយុ៣ឆ្នាំ ត្រូវជាកូនបង្កើត រស់នៅខេត្តមណ្ឌលគិរី ។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅប៉ុស្ដិ៍នគរបាលសែនមនោរម្យ ដើម្បីចាត់ការបន្ដនីតិវិធីច្បាប់ ៕

មតិយោបល់