ព័ត៌មានជាតិ

ថ្ងៃស្អែក ផ្ដាច់ភ្លើង១ម៉ោងកន្លះ ក្នុងក្រុងសៀមរាប

សៀមរាបៈ អគ្គិសនីសៀមរាប បានជូនដំណឹងពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី រយៈពេល១ម៉ោងកន្លះ ក្នុងក្រុងសៀមរាប ដើម្បីធ្វើការផ្លាស់ប្ដូរត្រង់ស្វូរចរន្ត និងដោះខ្សែ LV ពីក្បាលត្រង់ស្វូរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីសៀមរាប ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧។

សេចក្ដីជូនដំណឹង បញ្ជាក់ថា នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧ ចាប់ពីម៉ោង៨៖០០នាទីព្រឹក រហូតដល់ម៉ោង៩៖៣០នាទីព្រឹក នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅបន្ទប់ភ្លើងលេខ០៦ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប៕

មតិយោបល់