ព័ត៌មានជាតិ

រន្ទះអប្រិយប្រល័យគោ១៤ក្បាល ស្លាប់ចោលម្ចាស់

ក្រចេះ: គ្រោះថ្នាក់ធម្មជាតិមួយបានកើតឡើងបង្កជារន្ទះបាញ់គោក្រោលងាប់អស់ចំនួន១៤ក្បាល មេ១២ក្បាល កាលពីម៉ោង៧និង៥០នាទី យប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចស្រែ ភូមិអូតាណឹង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

ប្រភពបានបញ្ជាក់ថា ម្ចាស់គោទាំង១៤ក្បាល ដែលត្រូវរន្ទះប្រល័យនោះមានឈ្មោះ ម៉ុត ពឿង ភេទប្រុស អាយុ៥១ឆ្នាំ មានទី លំនៅភូមិ/ឃុំកើតហេតុខាងលើ។

សូមរំឭកថា ដោយរដូវនេះ ជារដូវវស្សា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលបង្កឡើងដោយបាតុភូតធម្មជាតិ ពិសេសនៅពេលមានភ្លៀងធ្លាក់ ត្រូវរកកន្លែងមានសុវត្ថិភាព សម្រាប់មនុស្ស និងសត្វពាហន:នានា៕

photo_2016-08-03_13-36-11

photo_2016-08-03_13-36-13

photo_2016-08-03_13-36-14

photo_2016-08-03_13-36-15

មតិយោបល់