កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៦ និង៣៥នាទី ថ្ងៃទី១២ មិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ដដឹកដីបុករ៉ឺម៉កម៉ូតូដឹកកម្មកររោងចក្រ ដែលមានទិសដៅស្របគ្នា បណ្តាលឲ្យរងរបួសធ្ងន់-ស្រាលចំនួន២៨នាក់ ស្ថិតនៅក្នុងភូមិថ្លុកឫស្សី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តំពង់ឆ្នាំង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តដឹកដី១គ្រឿង ដែលបើកបរក្នុងទិសដៅស្របគ្នា បានបុករ៉ឺម៉កម៉ូតូដឹកកម្មក ធ្វើការនៅរោងចក្រ TakFook និងT.F.G នៅផ្លូវជាតិលេខ៥ បណ្តាលឲ្យរងរបួសធ្ងន់-ស្រាលចំនួន២៨នាក់ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែក ស្រុកកំពង់ត្រឡាច ដើម្បីព្យាបាល ។ ចំណែកម្ចាស់រថយន្តបង្ក បានរត់គេចខ្លួនបាត់ ។ វត្ថុតាងសមត្ថកិច្ច យកទៅរក្សាទុកជាបណ្តោះអាសន្ន នៅប៉ុស្ដិ៍រដ្ឋបាល ដើម្បីរង់ចាំដោះស្រាយ តាមនីតិវិធី ៕



មតិយោបល់