ព័ត៌មានជាតិ

សំម្ងំជក់គ្រឿងញៀន សមត្ថកិច្ចចុះទៅបង្ក្រាប ចាប់ខ្លួនបាន៣នាក់

ភ្នំពេញៈ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងអាជ្ញាធរ នគរបាលសង្កាត់ចោមចៅ៣ ចុះបង្ក្រាបឃាត់ខ្លួនបាន រួមទាំងដកហូតបានដាវ ឧបករណ៍កាច់សោ និងសម្ភារៈមួយចំនួន កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យទាំង៣នាក់៖ ទី១ ឈ្មោះ ហេង ពិសាល ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ទី២ ឈ្មោះ ចាប សុភ័ក្រ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រកឃើញឧបករកាច់សោ និងទី៣ ឈ្មោះយន់ ចាន់ណាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ទាំង៣នាក់ ស្នាក់នៅ ភូមិ-សង្កាត់ខាងលើ។

តាមសមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ ថាមានក្រុមជនសង្ស័យ សង់តូប រោង លើដីឡូត៍ខាងលើ ដើម្បីសំម្ងំប្រមូលផ្តុំគ្នាជក់គ្រឿងញៀន ដើរលួចពេលយប់ ទើបនៅព្រឹកថ្ងៃទី១២នេះ កម្លាំងអាជ្ញាធរ កម្លាំងនគរបាល សង្កាត់ចោមចៅ៣ សហការចុះទៅបង្ក្រាប គ្រាដែលជនសង្ស័យ កំពុងនាំគ្នាជក់គ្រឿងញៀន ហើយដកហូតបានដាវ១ដើម ឧបករណ៍កាច់សោ និងសម្ភារៈមួយចំនួនទៀត។

ក្រោយចាប់ខ្លួនបាន ជនសង្ស័យរួមជាមួយវត្ថុតាង នាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌ៕

មតិយោបល់