ភ្នំពេញៈ នៅវេលាម៉ោង០៣និង៣០នាទីល្ងាចថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើង ស្ថិតនៅក្នុងរោងចក្រគូតាយ សេងសីនហ្វេងជីង( ខេមបូឌា ហ្គាមេន) ផ្លូវឌួងងៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ម្ចាស់ឈ្មោះ គ្រួច សង្ហាន ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាម្ចាស់ដី ។ រីឯម្ចាស់ជួលឈ្មោះ ចុង យ៉ុង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងរោងចក្រ ។
មូលហេតុ៖ ដាក់ក្រដាសការតុងជាប់ជញ្ជាំងម៉ាស៊ីនភ្លើងធ្វើឲ្យជញ្ជាំងឡើងកំដៅបង្កជាអគ្គិភ័យ ។
ប្រភេទសំណង់៖ ថ្មបេតុង ( រោងចក្រ) ។ ចំណែកសម្ភារៈខូចខាតរួមមាន៖ ឆេះកាតុង ប្រហែល ០៥% ស្មើ៥០កាតុង និងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។
ករណីអគ្គិភ័យខាងលើនេះ សមត្ថកិច្ចបានចេញរថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញចំនួន០២គ្រឿងនិង រថយន្តជំនួយរបស់កាណាឌីយ៉ា០១គ្រឿង ភ្លើងបានពន្លត់ចប់ នៅវេលាម៉ោង០៤និង១៥នាទីល្ងាច នាថៃ្ងខែឆាំ្នដដែល ៕
មតិយោបល់