ព័ត៌មានជាតិ

ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ១ខ្នង រងការខូចខាត នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ: យោងតាមផេក ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា កាលពីថៃ្ងទី១២ ខែមិថុនា ឆ្នាំ២០២០ នាពេលល្ងាច មានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ផងនោះ បណ្តាលឲ្យខូចខាតសំយ៉ាបផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង មានទីតាំងនៅភូមិទី៦ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ករណីនេះមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ៕

មតិយោបល់