ព័ត៌មានជាតិ

កម្លាំងប្រឆាំង គ្រឿងញៀន បង្ក្រាប បទល្មើស ១ ករណី ឃាត់ខ្លួន ជនសង្ស័យ ៥ នាក់ ជាបន្តបន្ទាប់

មណ្ឌលគិរី:​ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលេជាតិបានឲ្យដឹងថា ដោយមាន កា ចង្អុលបង្ហាញ និង បទបញ្ជា យ៉ាង ម៉ឺងម៉ាត់ ពី លោក ឧ ត្ត ម សេនីយ៍ ទោ ឡោ សុខា ស្នងការ នគរបាល ខេត្តមណ្ឌលគិរី ក្នុងកា ទប់ស្កាត់ បទល្មើស គ្រឿងញៀន ដោយ លោកស្នងការ បាន ចាត់ បញ្ជា ឲ្យ កម្លាំង សមត្ថកិច្ច ការិយាល័យ ប្រឆាំង គ្រឿងញៀន នៃ ស្នងការ នគរបាល ខេត្ត ដឹកនាំ ដោយ លោក វរសេនីយ៍ឯក ស៊ុម សោ ភ័ ណ្ឌ ស្នងការរង ទទួល ផែន ប្រឆាំង គ្រឿងញៀន ព្រមទាំង លោក វរសេនីយ៍ឯក ស៊ុន ប៊ុនធឿន នាយការិយាល័យ ប្រឆាំង គ្រឿងញៀន និង មន្ត្រីក្រោមឱវាទ បានធ្វើកា រ សហការ ជាមួយ កម្លាំង នគរបាល នៃ អធិការដ្ឋាន ក្រុង សែន មនោ រម្យ និង កម្លាំង ប៉ុស្តិ៍នគរបាល ស្ពាន មានជ័យ នៅ ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០ បានធ្វើការ បង្ក្រាប ជាក់ស្តែង បទល្មើស ជួញដូរ ចែកចាយ និង ប្រើប្រាស់ សារធាតុ ញៀន ១ ករណី ឃាត់ខ្លួន ជនសង្ស័យ ជា មុខសញ្ញា បាន ចំនួន ៥ នាក់ ។

សមត្ថកិច្ច បាន ឲ្យ ដឹងថា ប្រតិបត្តិការ នេះ ជា ជំហាន ដំបូង កម្លាំង សមត្ថកិច្ច យើង បានធ្វើ ការចាប់ ឃាត់ខ្លួន ជនសង្ស័យ មា្ន ក់ ឈ្មោះ ញៀន សុខ ធា ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ ពិតប្រាកដ មាន ទីលំនៅ បណ្តោះអាសន្ន នៅ ភូមិ ចំបក់ សង្កាត់ ស្ពាន មានជ័យ ក្រុង សែន មនោ រម្យ ខេត្តមណ្ឌលគិរី ដកហូត ថ្នាំញៀន ១ កញ្ចប់ ។

បន្ទាប់ពី បាន ចម្លើយសារភាពរ បស់ជនស ង្ស័ ខាងលើ កម្លាំង បាន ឈានទៅដល់ ធ្វើការ ឆែកឆេរ ក្នុង លំ ដ្ឋា ន របស់ ជនសង្ស័យ ម្នាក់ទៀត ឈ្មោះ គ្រុយ ធូ ស្ថិតនៅ ភូមិ ចំបក់ សង្កាត់ ស្ពាន មានជ័យ ក្រុង សែន មនោ រម្យ ដោយមាន កា សំរបសំរួល ពី លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង អម សាលាដំបូង ខេត្តមណ្ឌលគិរី រកឃើញ ម្សៅ ក្រាម ពណ៌ ស ថ្លា ចំនួន ០៩ កញ្ចប់ តូច ០១ កញ្ចប់ ល្មម និង ០១ កញ្ចប់ ទៀត ធំ ល្មម ។

បន្ទាប់មក កម្លាំង សមត្ថកិច្ច បាន ឈានដល់ ការចាប់ ឃាត់ខ្លួន ជនសង្ស័យ បាន ចំនួន ០៤ នាក់ ទៀត ដែលមាន ឈ្មោះ ដូចខាងក្រោម – ជនសង្ស័យ ទី ១. ឈ្មោះ គ្រុយ ធូ ភេទ ស្រី អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មាន ទីលំនៅ ភូមិ ចំបក់ សង្កា ត់ ស្ពាន មានជ័យ ក្រុង សែន មនោ រម្យ ខេត្តមណ្ឌលគិរី ។

– ជនសង្ស័យ ទី ២. ឈ្មោះ រិ ន សីហា ហៅ រ៉ូ ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ មិន ពិតប្រាកដ រស់នៅក្នុង ភូមិ និង ឃុំ ខាងលើ ។

– ជនសង្ស័យ ទី ៣. ឈ្មោះ ពៅ ពុត ហៅ ពឹង ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន ពិតប្រាកដ រស់នៅក្នុង ភូមិ ឃុំ ខាងលើ ។

– ជនសង្ស័យ ទី ៤. ឈ្មោះ រិ ន រោ ទ្ឋ ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន ពិតប្រាកដ រស់នៅក្នុង ភូមិ ឃុំ ខាងលើ ។ ក្នុងនោះ កម្លាំង បាន ដកហូត វត្ថុតាង មួយចំនួនទៀត ។

បច្ចុប្បន្ន ជនសង្ស័យ ខាងលើ ត្រូវបាន កម្លាំង សមត្ថកិច្ច ការិយាល័យ ប្រឆាំង គ្រឿងញៀន នៃ ស្នងការដ្ឋាន នគរបាល ខេត្តមណ្ឌលគិរី កសាង សំណុំរឿង បញ្ជូនទៅ តុលាការ ចាត់ការ ទៅតាម នីតិវិធី ច្បាប់ ៕

 

មតិយោបល់