ព័ត៌មានជាតិ

អុញនោះ! រថយន្តកុងតឺន័រមួយគ្រឿង បើកសុខៗ ស្រាប់តែក្រឡាប់ផ្ងារជើង….

ស្វាយរៀង: កាលពីវេលាម៉ោង៤និង០០នាទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ មានករណីរថយន្តកុងតឺន័រមួយគ្រឿង បានក្រឡាប់ផ្ងារជើង សង្ស័យតៃកុងងងុយដេក មិនបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋណាម្នាក់ ស្ថិតក្នុងភូមិ ជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ នៅវេលាម៉ោង៤និង០០នាទី មានរថយន្តកុងតឺន័រមួយគ្រឿង បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដោយសង្ស័យតៃកុងងងុយដេក លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានក្រឡាប់ផ្ងារជើង ពេលនោះក៏ឃើញអ្នកបើកបរបានលួនចេញពីរថយន្ត ។ ក្រោយកើតហតុរថយន្តខាងលើ ត្រូវបានខាងក្រុមហ៊ុន ហៅរថយន្តស្ទួចយកទៅជួសជុលដោយខ្លួនឯង ហើយក៏មិនបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋណាម្នាក់នោះដែរ ៕

មតិយោបល់