ព័ត៌មានជាតិ

រន្ទះបាញ់ទៀតហើយ! មនុស្សម្នាក់ស្លាប់ និងរងរបួសធ្ងន់ ២នាក់ នៅខេត្តឧត្ដរមានជ័យ

ឧត្តរមានជ័យ: កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចព្រៃរំដួល ភូមិរំដួលចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានករណីរន្ទះបាញ់ បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់។

ជនរងគ្រោះរួមមាន៖
១. ឈ្មោះ ណូ ណយ ភេទប្រុស អាយុ ១៩ឆ្នាំ (ត្រូវជាប្តី) ស្លាប់ ។
២. ឈ្មោះ យឺន សុភី ភេទស្រី អាយុ ១៩ឆ្នាំ (ត្រូវជាប្រពន្ធ) សន្លប់ រងរបួសធ្ងន់ ។
៣. ឈ្មោះ មឺត ចំណាន ភេទប្រុស អាយុ ២៦ឆ្នាំ (ត្រូវជាបងថ្លៃ) សន្លប់ រងរបួសធ្ងន់ អ្នកទាំងបីនេះ រស់នៅភូមិកើតហេតុខាងលើ ។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យ និងទាក់ទងរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំពោះសព ក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់