ព័ត៌មានជាតិ

ថ្នាំញៀន១៥៦កញ្ចប់ និងជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាប

ភ្នំពេញៈ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌទួលគោកឃាត់ខ្លួន ខណៈកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀនកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចចតាមបណ្តោយផ្លូវរថភ្លើងម្តុំរោងចក្រឆ្នាំង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងថ្នាំញៀនប្រភេទក្រាមពណ៌សចំនួន១៥៦កញ្ចប់តូច រួមទាំងម៉ូតូមួយគ្រឿងម៉ាកវេវអាល់ហ្វា ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខកណ្តាល 1P-2243។

ជនសង្ស័យទី១.ឈ្មោះ នួន សម្ភស្ស ភេទស្រី អាយ៥២ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោសែនជ័យ។ទី២.ឈ្មោះ ម៉ាប់ ឃុយ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទៈជួលនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ ជនសង្ស័យ ទី៣ឈ្មោះ ខុម ដេត ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិលេខ៣ ស្រុកស្វាយរលំ ខេត្តកណ្តាល។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ខណៈពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកក់២ កំពុងល្បាតក្នុងមូលដ្ឋានមកដល់ចំណុចម្តុំរោងចក្រឆ្នាំងតាមបណ្តោយផ្លូវរថភ្លើង ក៏ប្រទះឃើញស្ត្រីសង្ស័យឈ្មោះ នួន សម្ភស្ស កំពុងឈរលក់ថ្នាំញៀន ឲ្យជនសង្ស័យឈ្មោះ ដេត និងឈ្មោះឃុយ ទើបសមត្ថកិច្ចធ្វើការបង្ក្រាបឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនតុលាការចាត់បន្ត៕

photo_2016-08-05_13-03-19photo_2016-08-05_13-03-29photo_2016-08-05_13-03-32photo_2016-08-05_13-03-33photo_2016-08-05_13-03-35photo_2016-08-05_13-03-37photo_2016-08-05_13-03-40photo_2016-08-05_13-03-42photo_2016-08-05_13-03-44

មតិយោបល់