ព័ត៌មានជាតិ

First News: រឹបអូសគ្រឿងញៀនបានជិត១គីឡូក្រាម ខណៈសមត្ថកិច្ចឡោមព័ន្ធចាប់មុខសញ្ញា

ស្ទឹងត្រែងៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា នៅមុននេះបន្តិច កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានធ្វើការឡោមព័ន្ធចាប់មុខសញ្ញាគ្រឿងញៀនបានម្នាក់ នឹងកំពុងប្រមាញ់ម្នាក់ទៀត បន្ទាប់ពីរឹបអូសគ្រឿងញៀនបានជិត១គីឡូក្រាម នៅភូមិស្រែឫស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលជាអ្នកដឹកនាំក្នុងប្រតិបត្តិការនេះបានប្រាប់ថា ក្រោយពីមានការស្រាវជ្រាវ និងតាមប្រមាញ់ហើយនោះ ជនសង្ស័យពាក់ព័ន្ធនិងគ្រឿងញៀនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន រួមនិងគ្រឿងញៀនជិត១គីឡូក្រាម ហើយនិងរថយន្តវីហ្គោល មួយគ្រឿង ពាក់ស្លាកលេខប្រទេសឡាវ។

ជុំវិញករណីខាងលើនេះ Post News នឹងលាតត្រដាងបន្តិចទៀតនេះ៕

drug1drug2drug3drug4drug65durg1drug

មតិយោបល់