ព័ត៌មានជាតិ

នគរបាលចុះពិនិត្យសាកសពលោកតាដែលលិចទូកបាត់ខ្លួនទើបរកឃើញ

ស្ទឹងត្រែងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកសេសានបានចុះពិនិត្យសាកសពលោកតាដែលលិចទូកបាត់ខ្លួននៅចំណុចកោះស្លែងភូមិឃុំកំភុនស្រុកសេសានទើបរកឃើញបន្ទាប់ពីបានការអនុញ្ញាតពីលោកគឹមហុងសានព្រះរាជអជ្ញារងអមសាលាដំបូងខេត្តកាលពីនៅវេលាម៉ោង៤និង១៣នាទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាកាលពីថ្ងៃទី១២ខែមីថុនាឆ្នាំ២០២០ប្រហែលជាម៉ោង១៧មានឈ្មោះប៊ុនដនភេទប្រុសអាយុ៨១ឆ្នាំបានបើកទូកកាណូតទៅដាក់មងនៅចំណុចកោះស្លែងភូមិឃុំកំភុនស្រុកសេសានខេត្តស្ទឹងត្រែងក៏បានលិចទូកហើយបាត់ខ្លួនជនរងគ្រោះរហូតមកដល់ថ្ងៃទី១៣ខែមីថុនាឆ្នាំ២០២០វេលាម៉ោង១៥និង៥៨នាទីបងប្អូនសាច់ញ្ញាតិបានរកឃើញហើយបានដឹកសាកសពតាមមធ្យោបាយទូកកាណូតមកផ្ទះទើបសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកសេសានពិនិត្យសាកសពរួចក៏បានសុំការអនុញ្ញាតពីលោកគឹមហុងសានព្រះរាជអជ្ញារងអមសាលាដំបូងខេត្តនៅវេលាម៉ោង១៦និង១៣នាទីតាមរយ:ទូរស័ព្ទលេខនៅថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២០បញ្ចប់ការត្រួតពិនិត្យនៅវេលាម៉ោង៤និង៤៥នាទីរសៀលថ្ងៃខែឆ្នាំដដែល៕

 

មតិយោបល់