ព័ត៌មានជាតិ

ជនជាតិបរទេស ២នាក់ប្តីប្រពន្ធត្រូវជនសង្ស័យ ២នាក់ជិះម៉ូតូឆក់ទូរស័ព្ទមួយគ្រឿងគេចខ្លួនបាត់ស្រមោល

ភ្នំពេញ: ជនជាតិបរទេស ២នាក់ប្តីប្រពន្ធ ខណះពេលដើរបណ្ដើរគ្នាសុខៗ ស្រាប់តែលិចមុខជនសង្ស័យជិះម៉ូតូមួយគ្រឿង មិនចាំម៉ាកធ្វើសកម្មភាពឆក់ទូរស័ព្ទអាយហ្វូនស៊េរីទំនើបមួយគ្រឿង បានសម្រេចជិះគេចខ្លួនបាត់បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង៤៥នាទីរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវលេខ១៣ កែងផ្លូវលេខ១០៦ ក្រោយផ្សាររាត្រី សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនជាតិបរទេសទាំង២នាក់ប្តីប្រពន្ធដើរបណ្តេីរគ្នាតាមបណ្តោយផ្លូវលេខ១៣ក្នុងទិសដៅពីជើងទៅត្បូង ខណះពេលដើរបណ្ដើរគ្នាមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកពីក្រោយស្របទិសដៅគ្នាធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក អាហ្វូនស៊េរីទំនើបមួយគ្រឿង ពីដៃស្ត្រីជាប្រពន្ធបាសម្រេចជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលរដ្ឋានបានមកដល់កន្លែងកើតហេតុ បាននាំជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធទៅប៉ុស្តិ៍នគរបាលវត្តភ្នំ ដើម្បីដាក់ពាក្យបណ្តឹងតែជនរងគ្រោះទាំង ២នាក់ប្តីប្រពន្ធមិនព្រមទៅដាក់ពាក្យបណ្តឹង រួចក៏បាននាំគ្នាដើរចេញពីកន្លែងកើតហេតុបាត់តែម្តង៕

មតិយោបល់