រតនគិរីៈ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ អាជ្ញាធរខេត្តរតនគិរី បានរៀបចំប្រារព្វពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជ្យបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គ្រប់បួនឆ្នាំ នៃការយាងចូលទីវង្គត។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះរាជានុញ្ញាតចូលរួមរំលែកនូវព្រះរាជទុក្ខកង្វល់របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីគម្រប់ខួប៤ឆ្នាំ នៃការយាងចូលទិវង្គតរបស់ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ។
ទូលព្រះបង្គំ សូមឧទ្ធិសបួងសួង សូមដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ទ្រង់គង់ប្រថាប់ ដោយសុខក្សេមក្សាន្ត នាទីឋានព្រះបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។
ក្រាបបង្គំទូលថ្វាយ ចូលរួមរំលែកព្រះរាជទុក្ខពី៖ ទូលព្រះបង្គំជាខ្ញុំ ថង សាវុន អភិបាលខេត្តរតនគិរី និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋទូទាំងខេត្ត៕
មតិយោបល់