ព័ត៌មានជាតិ

យុវជនម្នាក់តូចចិត្តបងប្រុសស្តីប្រដៅ ចងកសម្លាប់ខ្លួន

ព្រះសីហនុ: កាលពីវេលាម៉ោង ៦និង៣៥នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីប្រទះឃើញសពបុរសម្នាក់ ចងកសម្លាប់ខ្លួន។

ជនរងគ្រោះឈ្មោះ សេង ដា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

មូលហេតុ៖ តូចចិត្តបងប្រុសស្តីប្រដៅ ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ និងធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់