ព័ត៌មានជាតិ

ពលករ​ខ្មែរ​សំណូមពរ​ដល់​មេ​ច្រករបៀង មេត្តា​កុំ​ទា​លុយ​គាត់​ហួសហេតុ​ពេក ទុក​អោយ​ពួក​​គាត់​ជួប​ដូនតា​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ផង​

​ក្រុង​ប៉ោយប៉ែត​៖ ពលករ​ខ្មែរ​នាំគ្នា​ត្អូញត្អែរ រឿង​សមត្ថកិច្ច​នាំ​គ្នា​ទា​លុយ ខ​ណះ​ដែល​ពួកគាត់​មក​កាន់បិណ្ឌ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ជូន​ដូនតា នៅឯ​ស្រុកកំណើត​របស់​ខ្លួន​បើ​គ្មាន​លុយ​ជូន​មេ​ច្រក​ទេនោះ គឺ​គ្មាន​​សង្ឃឹម​មក​ឃើញ​មុខ​ដូនតា​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឡើយ​។​
​សូម​បញ្ជាក់​ដែលថា មាន​ពលករ​ខ្មែរ​ជាង​៣០០០​នាក់​ហើយ ដែល​ថៅកែ​ថៃ​បាន​អនុញ្ញាតិ​​អោយមក​ចូលរួម​កាន់បិណ្ឌ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ឯ​ពលករ​មួយចំនួនធំ​ទៀត កំពុង​​បំពេញ​ភារកិច្ច​នៅ​តាម​រោងចក្រ ក្នុង​ប្រទេស​ថៃ នៅឡើយ​ទេ មិនដឹងថា ថៅកែ​អនុញ្ញាតិ​អោយ​មក​ជួប​ដូនតា ដែរ រឺ អត់​នោះ​។​

​មាន​ពលករ​ខ្មែរ​ជាច្រើន ដែល​មក​តាម​ច្រករបៀង និង​ច្រក​អន្តរជាតិ ក្នុង​រយះពេល​ប៉ុន្មាន​ថ្ងៃ​​នេះ​បាន​លើកឡើង​ថា រាល់ពេល​ដែល​ពួកគាត់​ចាក​ចេញពី​ស្រុក​កំណើត​តាម​ច្រករបៀង មួយចំនួន​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​នោះ គឺ​ត្រូវ​បង់លុយ​ជូន​សមត្ថកិច្ច ប៉ូលិស ទា​ហ៊ាន​​ទាំងអស់ ពលករ​ទាំងនោះ​បាន​បន្តទៀតថា នៅពេល​ដែល​ពួកគាត់​វិល​ត្រលប់មក​ធ្វើបុណ្យ​​ទាន នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នោះ ក៏​គេ​ទា​លុយ​ដូច​ព្រាយ​អា​ប ទា​សំណែន​អឹចឹង ហើយ​បើ​​ពលករ​ណា​មិន​ព្រម​សែនព្រេន​ទេនោះ គឺ​ពិតជា​គ្មាន​ពេល​មក​ជួប​ដូនតា​នោះឡើយ ពលករ​ទាំងនោះ​ក៏​បាន​បញ្ជាក់ទៀតថា ចំពោះ​តម្លៃ​រថយន្ត​វិញ​នោះ ក៏​ដូចគ្នា​ដែរ​ឥឡូវ​ចាប់ផ្តើម​លក់​​សំបុត្រ​ថ្លៃ​ជា​បណ្តើរៗ​ហើយ ពុំ​ឃើញ​ចៅហ្វាយក្រុង ចៅហ្វាយខេត្ត​ចេញមុខ​ជួយ​ធ្វើ​អន្តា​រគម៏​​ឡើយ ពលរដ្ឋ​ទាំង​នោះ​សំណូមពរ​ដល់​អស់លោក ទា​ហ៊ាន​ប៉ូលិស​មេត្តាជួយ​យោគយល់​ដល់​ខ្មែរ​ដូច​គ្នា ក្នុង​រដូវ​បុណ្យទាន​ផង ពីព្រោះ​ពួកគាត់​មិនមែន​ជា​សត្វ​ជ្រូក សត្វ​មាន់​ខ្វៃ សម្រាប់​
​អោយ​អស់លោក​កាប់​តាម​អំពើ​ចិត្ត​នោះឡើយ​។​​មន្ត្រី​ប៉ូលិស​តាម​ព្រំដែន​បាន​បញ្ជាក់ថា ពួកគេ​មិន​បាន​ទេ​លុយ​ពលរដ្ឋ​ខ្មែរ​ដែល​មក​ធ្វើបុណ្យ​​កាន់បិណ្ឌ​នោះទេ គឺ​គាត់​ជូន​ទៅ​តាម​សុធា​ជ្រះថ្លា​របស់​គាត់​តែ​ប៉ុណ្ណោះ មន្ត្រីប៉ូលិស​បាន​បន្ត​​ទៀតថា មានពេលខ្លះ​ប៉ូលិស​បាន​ជួយ​សម្រួល​ដល់​ពលរដ្ឋ​យើង អោយ​មក​ស្រុក​កំណើត​វិញ ដោយ​មិន​បាន​គិត​កម្រៃ​អ្វី​ទាំងអស់ ប៉ុន្តែ​ក៏​មាន​ពេលខ្លះ ពលរដ្ឋ​យើង​ចូលចិត្ត​ដើរ​សំអុយ​ឈ្មោះ​​ចោទ​ប៉ូលិស​ថា យក​លុយ​យ​ពួកគាត់​ពេល​ចេញ​និង​ចូល​មក​ស្រុកកំណើត​វិញ ដោយ​គ្មាន​
​យុត្តិធម៏​បំផុត​ទៀតផង ៕

2014-09-16_192741

មតិយោបល់