ព័ត៌មានជាតិ

បុរស ២នាក់ បើកបរឆ្លងថ្នល់មិនប្រុងប្រយ័ត្ន បណ្ដាលឲ្យស្លាប់

ព្រះវិហារ: នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១១និង៣៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ចំណុចក្លោងទ្វារផ្លូវចូលវត្តដំបូកខ្មៅ ចន្លោះគីឡូម៉ែត្រលេខ១១៣-១១៤ លើផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ករណីនេះ បណ្ដាលឲ្យស្លាប់មនុស្សចំនួន ២នាក់ ភេទប្រុស រងការខូចខាតធ្ងន់ម៉ូតូ ១គ្រឿង និងខូចស្រាលរថយន្ត ១គ្រឿង។

ក្រោយពីកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់ ។

មូលហេតុ៖ បង្កបណ្ដាលមកពីបើកបរឆ្លងថ្នល់មិនប្រុងប្រយ័ត្ន ។

បច្ចុប្បន្នវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ ដើម្បីបន្តតាមនីតិវិធីច្បាប់ រីឯសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់