ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កើតហេតុថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី នៅចំណុចបន្ទប់ទឹករួមគ្នា ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង​ ខេត្តកណ្តាល ។

ជនរងគ្រោះ ០១នាក់ឈ្មោះ ប ស រ ភេទស្រី អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះ​ អេន ធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន​ ទីលំនៅស្នាក់នៅភូមិ​ក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

វត្ថុតាងចាប់យកមាន ទូរស័ព្ទដៃ០១គ្រឿង ម៉ាកIphone10 ពណ៌ស លេខកូដសំងាត់222229 ប្រើស៊ីមកាតលេខ ០១៥ ៧៨ ៨២ ៨០ (មានជាប់រូបភាពជនរងគ្រោះ) ។

សភាពនៃរឿងហេតុ នៅវេលាកើតហេតុខាងលើ នៅពេលដែលជនរងគ្រោះ កំពុងតែងូតទឹកស្រាតនៅក្នុងបន្ទប់ទឹករបស់ខ្លួន ពេលនោះស្រាប់តែជនសង្ស័យដែលស្នាក់នៅយានដ្ឋានជួសជុលរថយន្ត ដែលនៅក្បែរគ្នាបានយកទូរស័ព្ទលួចថតរូបវីដេអូ តាមប្រហោងដំបូលស័ង្កសីធ្លុះធ្លាយ ហើយពេលនោះដែរត្រូវបានជនរងគ្រោះឃើញ ក៏ស្រែកឆោឡោឡើង បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារបន្ទាប់មកម្ដាយរបស់ជនរងគ្រោះបានមកសួររកទូរស័ព្ទពីជនសង្ស័យ តែជនសង្ស័យមិនព្រមប្រគល់ឲ្យ ហើយម្ដាយជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចប៉ុស្ដិ៍នគរបាលព្រែកគយ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលព្រែកគយបានទៅដល់ធ្វើការសាកសួរ ហើយបានដកហូតទូរស័ព្ទពីជនសង្ស័យ រួចពិនិត្យឃើញរូបភាពវីដេអូអាក្រាតកាយរបស់ជនរងគ្រោះ ក៏បានបញ្ជូនជនសង្ស័យព្រមទាំងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់