ព័ត៌មានជាតិ

ម្ចាស់ហាង កំពុងអង្គុយឡាយវីដេអូលក់ខោអាវ មិនប្រយ័ត្ន ត្រូវស្ត្រីម្នាក់ បន្លំចូលលួចលុយបានសម្រេច

កណ្តាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា ករណីនេះ កើតហេតុថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១២និង ២២នាទី ត្រង់ចំណុចហាងលក់ខោអាវ ក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ដា ឆេងលាង ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ លក់ដូរ។ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែលជាង៥០ឆ្នាំ (គេចខ្លួន)។

សម្ភារបាត់បង់៖
-ប្រាក់ដុល្លារចំនួន១០៥០ដុល្លារ។
-បន្តោងខ្សែកប្លាទីនចំនួន២ ។

សភាពរឿងហេតុ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ពេលដែលជនរងគ្រោះ កំពុងអង្គុយឡាយវីដេអូ នៅក្នុងហាងលក់ខោអាវរបស់ខ្លួន ស្រាប់តែជនសង្ស័យខាងលើ បានដើរចូលមកទិញខោអាវ ដោយរើសខោអាវជាច្រើនឲ្យជនរងគ្រោះច្រកថង់ឲ្យ ឆ្លៀតពេលដែលជនរងគ្រោះ កំពុងជាប់រវល់ច្រក ខោអាវដាក់ថង់ ជនសង្ស័យបានបន្លំលួចយកលុយ និងបន្តោងខ្សែករបស់ជនរងគ្រោះ ដែលទុកក្នុងកាបូបព្យួរ នៅលើឈ្នួខោអាវ ហើយប្រាប់ជនរងគ្រោះថា ទុកខោអាវសិនអ៊ំទៅទិញថ្នាំលាបសក់រួច និងត្រឡប់ មកយកវិញ។ តែជនសង្ស័យទៅបាត់រហូតមិនឃើញត្រឡប់មកវិញឡើយដោយមានការសង្ស័យ
ជនរងគ្រោះ បានទៅរ៉ូតកាបូបមើល ទើបដឹងថាបាត់លុយ និងសម្ភារ:ដូចខាងលើ ហើយបានមក ដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍តាខ្មៅ ដើម្បីជួយធ្វើការស្រាវជ្រាវ៕

មតិយោបល់