ព័ត៌មានជាតិ

ស្លាប់ និងរបួស១៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤មិថុនា ក្នុងនោះយានយន្តដែលល្មើសសរុប ចំនួន ៣.៥១០គ្រឿង

ភ្នំពេញៈ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក (យប់២លើក) បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ (ប្រុស) រងរបួសធ្ងន់ ៤នាក់ (ប្រុស ) និងរបួសស្រាល ៤នាក់ (ប្រុស ) ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៦គ្រឿង រួមមាន ម៉ូតូចំនួន ១៣គ្រឿង រថយន្តធុនតូច ចំនួន ៣គ្រឿង , ។ ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក(ស្លាប់១នាក់) ,ប្រជែង ២លើក , បត់គ្រោះថ្នាក់ ១លើក(ស្លាប់១នាក់) , មិនគោរពសិទ្ធិ ១លើក, ស្រវឹង ១លើក (ស្លាប់១នាក់) ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៧នាក់ ( យប់៥នាក់ ) ។ គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៦លើក ផ្លូវខេត្ត, ផ្លូវលំ ៧លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៧លើក រថយន្តធុនតូច ៥លើក , រថយន្តធំ ១គ្រឿង ។

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកំពត ២លើក ស្លាប់ ៣នាក់(ស្រី១នាក់) របួស១នាក់ ,ព្រៃវែង ១លើក ស្លាប់ ១នាក់ របួស២នាក់ , សៀមរាប១លើក ស្លាប់១នាក់ និងខេត្តបាត់ដំបង ១លើក ស្លាប់ ១នាក់ របួស១នាក់ ។ ប្រភពព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣.៥១០គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១.៧៥៣គ្រឿង និងពិន័យសរុប ១.៧៥៧ គ្រឿង៕

មតិយោបល់