ក្រចេះ: កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆាប់ឆេះផ្ទះឈើយ៉ាងហោច៤ខ្នងផ្ទះ ស្មើ១៣ដំបូល ដែលនៅក្បែរៗគ្នា ស្ថិតនៅក្នុងភូមិកែង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
អគ្គិភ័យនេះ ផ្តើមចេញដំបូងពីផ្ទះឈើ១ខ្នង ២ដំបូល មានម្ចាស់ឈ្មោះប៉ុល ភួង ភេទប្រុស អាយុ៧៥ឆ្នាំ និងប្រពន្ធឈ្មោះនួន ធឹង អាយុ៧៣ឆ្នាំ នៅចំណុចភូមិ-ឃុំ កើតហេតុ
ករណីនេះមិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ ហើយនគរបាលបានធ្វើការសន្និដ្ឋានជាជំហានដំបូងថា មូលហេតុគឺផ្តើមដោយសារភ្លើងទៀន ដែលដុតទុកចោល ។
នគរបាលស្រុកព្រែកប្រសព្វ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន ដើម្បីបាញ់ទឹកទប់ស្កាត់ការឆេះរាលដាល រហូតដល់ម៉ោង១២យប់ថ្ងៃដដែល ទើបស្ថានភាពឆាបឆេះត្រូវបានស្ងប់ស្ងាត់ ៕
មតិយោបល់