ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តម៉ាស់ស្ដារ ពាក់ផ្លាកលេខ នគរបាល2-4013 បុកស្លាកប៉ាន់ណូ និងបង្គោលភ្លើង

ភ្នំពេញៈ នៅវេលាម៉ោង ១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបើកបុកខឿនសួនច្បារ និងបង្គោលភ្លើង ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក ម៉ាស់ស្ដារ ពណ៌ស ពាក់ផ្លាកលេខ នគរបាល2-4013 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីច្បារអំពៅទៅកៀនស្វាយ បានបុកស្លាកប៉ាន់ណូ និងបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាត សម្បត្តិរដ្ឋ និងឯកជន។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់