ព័ត៌មានជាតិ

ចោរដៃរហ័សជិះម៉ូតូស៊េរីទំនើប ឆក់កាបូបពីនារីម្នាក់មិនសម្រេចធ្លាក់ក្នុងកណ្តាប់ដៃពលរដ្ឋដាក់គ្មានមេត្តា!

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់បានព្រួតគ្នាវាយម្នាក់មួយដៃមួយជើងទើបប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីរូបគេបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់តែមិនបានសម្រេច ហើយព្យាយាមគេចខ្លួន។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង១៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ២៤០ កែងមហាវិថីព្រះមន្នីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់បានមានឈ្មោះ ចាន់ បូរី ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅម្ដុំពោរធិ៍ចិនតុង មុខរបរជាអ្នកបើកឡានដឹកឥវ៉ាន់។ ចំណែកជនរងគ្រោះមានឈ្មោះ គង់ សុធារី ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅម្ដុំបូរីកីឡា។

តាមសម្ដីរបស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបនាងទើបតែមកពីញាំអីនៅម្ដុំវិមានឯករាជ្យ ពេលដែលជិះមកដល់កន្លែងកើតហេតុ ក៏មានជនសង្ស័យមួយក្រុមជិះម៉ូតូ៤គ្រឿង មានគ្នា៨នាក់ ជិះមកពីក្រោយហើយក្នុងនោះមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GM-3525 ជិះគ្នា២នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីរូបនាងតែមិនបានសម្រេច ក៏ទាក់ដៃចង្កូតម៉ូតូដួលម៉ូតូទាំង២គ្រឿងតែម្ដង ហើយភ្លាមៗនោះជនសង្ស័យដែលឆក់កាបូបខាងលើ បានរត់ឡើងជិះម៉ូតូផ្សេងទៀតគេចខ្លួនបាត់ ចំណែកជនសង្ស័យដែលជាអ្នកបើកម៉ូតូត្រូវប្រជាពលរដ្ឋចាប់បានព្រួតគ្នាវាយម្នាក់មួយដៃមួយជើងទើបប្រគល់ឲ្យសមត្ថកិច្ច៕

https://youtu.be/Xuej7EwWWAM

មតិយោបល់