ព័ត៌មានជាតិ

រថយន្តព្រូសមួយគ្រឿង បុករង្វង់មូលនាងមច្ឆា ផ្សារដើមថ្កូវ បន្តទៅបុកផ្ទះពលរដ្ឋ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង៤និង៥៣នាទីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្សប្រុស៤នាក់រងរបួសធ្ងន់-ស្រាល ត្រូវសមត្ថកិច្ចឃាត់យកទៅប៉ុស្ដិ៍ផ្សារដើមថ្កូវ ដែលរួមដំណើរជាមួយគ្នាក្នុងរថយន្តព្រូសមួយគ្រឿង ទៅបុករង្វង់មូលផ្សារដើមថ្កូវ និងទៅបុកផ្ទះប្រជាពលរដ្ឋ រងការខូចខាតយ៉ាងដំណំ ស្ថិតនៅរង្វង់មូលផ្សារដើមថ្កូវ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

នៅមុនកើតហេតុគេឃើញរថយន្តបង្កម៉ាកព្រូស មួយគ្រឿង ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2BF-1315 បានបុករង្វង់មូលផ្សារដើមថ្កូវពេញទំហឹង និងបន្តទៅបុកផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតសម្ភារ:ទ្រព្យសម្បត្តិ គ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើឲ្យអ្នកបើកបរ និងអ្នករួមដំណើរទាំងអស់មានគ្នា០៤នាក់ បានរងរបួសធ្ងន់-ស្រាល ត្រូវបានសមត្ថកិច្ចចុះទៅឃាត់ខ្លួននាំយកទៅប៉ុស្ដិ៍ផ្សារដើមថ្កូវ ។

ដោយមានការសម្របសម្រួលពីសមត្ថកិច្ច ម្ចាស់រថយន្តបង្កបានចេញថ្លៃខូចខាតទាំងស្រុង ទៅលើម្ចាស់ផ្ទះដើម្បីបញ្ចប់រឿង ចំណែករថយន្ត សមត្ថកិច្ចវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយ ការខូចខាតសម្បត្តិរដ្ឋ នាពេលក្រោយ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់