ព័ត៌មានជាតិ

លោកយឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរជាតិ ប្រឆាំងគ្រឿងញៀន អប់រំនិងធ្វើបទបង្ហាញដល់ សិស្សានុសិស្ស

ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ នេះលោក យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ និង មន្រ្តីជំនាញ ពាក់ព័ន្ធមួយចំនួនទៀត ចូលរួមធ្វើបទបង្ហាញ ជុំវិញ ផលប៉ះពាល់ នៃគ្រឿងញៀន ដល់ ក្មួយៗ សិស្សានុសិស្ស រៀននៅសាលា រៀនខ្មែរសុវណ្ណភូមិ សាខាទី១៩ ស្ថិតនៅ តាមផ្លូវបេតុង ភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ដើម្បី អប់រំដល់ក្មួយៗសិស្សានុសិស្ស ជុំវិញ ផលប៉ះពាល់នៃគ្រឿងញៀន អញ្ជើញជាធិបតី លោកវរសេនីយ៍ត្រី យ៉ិន យឿត ប្រធានការិយាល័យ នៃនាយកដ្ឋាន និតិកម្មអប់រំ ស្តានិតិសម្បទា នៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន លោក យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ មន្រ្តីនគរបាលជំនាញ លោក ណុប ប៉ុណ្ណ នាយក សាលារៀន ខែ្មរសុវណ្ណភូមិ សាខាទី១៩ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ចំនួន១០០នាក់ ផងដែរចូលរួម ។

លោកយឹម សារ៉ាន់ អធិការបាន មានប្រសាសន៍ ក្នុងពិធីផ្សព្វផ្សាយ អប់រំ ខាងលើមាន០២ចំណុចសំខាន់ៗ ដែលចំណុចទី០១ គឺត្រូវចូលរួមគោរពច្បាប់ និងច្បាប់ចរាចរណ៍ សុវត្ថិភាពជាចំបងនិងចំណុចទី០២ពាក់ព័ន្ធ គ្រឿងញៀន ជាបទល្មើស មួយ ខណៈយកទៅប្រើប្រាស់ ជួញដូរ ខុសច្បាប់ គ្រឿងញៀន ធ្វើឲ្យ មនុស្ស វង្វេង វក់ បាត់ស្មារតី ឈានទៅដល់ ហ៊ានប្រព្រឹត្ត បទល្មើស និងប្រព្រឹត្តអំពើផ្សេង ប៉ះពាល់ ជះឥទ្ធិពលធ្ងន់ធ្ងរ ដល់ខ្លួនអ្នកប្រព្រឹត្ត ដល់សង្គមគ្រួសារ និងសង្គមជាតិ ។
ឆ្លៀតក្នុងឱកាសនេះ លោកអធិការ បានធ្វើការអប់រំ និងផ្តាំផ្ញើរ ដល់ក្មួយៗ សិស្សានុសិស្ស ឲ្យឃ្លាតឆ្ងាយ ពីគ្រឿងញៀន ទោះជាក្នុងរូបភាពណាក៏ដោយ ចូរយកពេលវេលាទំនេរ ងាកមក ការសិក្សារៀនសូត្រ ក្មួយៗ ជាទំពាំងស្នងឫស្សី ឬអាចឈានទៅដល់ អភវឌ្ឍន៍សង្គមជាតិ ឬអាចយកពេលទំនេរ មកលេងកីឡា ដើម្បីសុខភាព ប្រសើរជាង សេពគ្រឿងញៀន ។ លោក យ៉ិន យឿត បានធ្វើបទបង្ហាញ ពីលក្ខណៈសំគាល់ ប្រភេទ និងផលប៉ះពាល់ ដល់ជីវិតមនុស្ស ដោយសារគ្រឿងញៀន ដល់ក្មួយៗ សិស្សានុសិស្ស ៕

https://youtu.be/DYVlbz8fXHk

Capture2CaptureCapture1

មតិយោបល់