ព័ត៌មានជាតិ

រថយន្ត២គ្រឿងបុកគ្នា ធ្លាក់ចេញពីផ្លូវ បណ្តាលឲ្យមនុស្សរងរបួសនិងរថយន្តខ្ទេចស្ទើរទាំងស្រុង

ពោធិ៍សាត់ៈ នៅវេលាម៉ោង៥និង១៧នាទីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យធ្លាក់ផ្លូវ បង្កឲ្យមនុស្សរងរបួសនិងរថយន្តរងការខូចទាំងសងខាងស្ទើរខ្ទេចទាំងស្រុង នៅលើផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ករណីខាងលើនេះ បណ្តាលមកពីកត្តាអ្នកបើកបររថយន្ត មិនគោរពច្បាប់ចរាចរណ៍ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ បានហៅរថយន្តដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ៕

មតិយោបល់