ព័ត៌មានជាតិ

ជាងជួសជុលម៉ូតូ២នាក់ ទៅទិញគ្រឿងញៀន ពីសន្តិសុខក្រុមហ៊ុន7NG ម្នាក់ មិនព្រមលក់ឲ្យកាប់រងរបួសធ្ងន់

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កើតហេតុថ្ងៃច័ន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ម៉ោង ២០និង១០ នាទីនៅចំណុចភូមិ សេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ សុខ និមល ភេទប្រុស អាយុ៣២ឆ្នាំជនជាតិ ខ្មែរ មុខរបរសន្តិសុខក្រុមហ៊ុន7NG មានទីលំនៅភូមិតាកឹង ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង មានរបួសស្នាមជាំលើចង្កេះមួយកន្លែងឆ្អឹងជំនីរទាំងសង្ខាង ។ ជនសង្ស័យ២នាក់៖ ១.ឈ្មោះ ផល បញ្ញា ប្រុសអាយុ២៨ឆ្នាំជនជាតិ ខ្មែរ មុខរបរជាងជួសជុលម៉ូតូនៅភូមិ តាជោ ឃុំ សារិកាកែវ ស្រុកល្វាឯមខេត្កណ្ដាល(ឃាត់ខ្លួន) ២-ឈ្មោះ សារ៉ា ប៊ុនណា ភេទ ប្រុសអាយុ២២ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ព្រៃធំ ឃុំ វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖ កាំបិតបុ័ងតោចំនួន១ ដំបងឫស្សី ១កំណាត់ ដែកបំពង់ទីប១កំណាត់ ម៉ូតូម៉ាកហុងដាប៊ីត១គ្រឿងពាក់ផ្លាកលេខភ្នំពេញ1HA7849

សភាពនៃរឿងហេតុ នៅថ្ងៃទី១៥ ខែមិនាឆ្នាំ ២០២០ វេលាម៉ោង ២០និង៣០ ឈ្មោះ សារ៉ា ប៊ុនណា និងឈ្មោះ សេង ប៊ុនហុង បានមកទិញថ្នាំញៀន (ម៉ាទឹកកក) ពីឈ្មោះ ផល រតនា ហៅ២០ភេទ ប្រុស អាយុ ២៦ឆ្នាំ ផ្ទះជួលនៅក្នុងក្រុមហ៊ុន 7NG ពេលទិញថ្នាំនោះ ឈ្មោះ ផល រតនា មិនលក់ថ្នាំញៀនឲ្យ ឈ្មោះ សារ៉ា ប៊ុនណា ខឹងបានទាញកាំបិទបុ័ងតោ កាប់ឈ្មោះ ផល រតនា ត្រូវខ្នងឆ្អឹងបន្តិច ភ្លាមនោះឈ្មោះ ផល រតនា បានទៅយកដែកបំពុងទីបពីផ្ទះខ្លួនតាមរកវាយឈ្មោះ សារ៉ា ប៊ុនណា ពេលនោះសន្តិសុខក្រុមហ៊ុន 7NG ឃើញ ក៏ហៅមកសួរនាំ រួមទាំងឈ្មោះសារ៉ា ប៊ុនណា ពេលសួរនាំនោះឈ្មោះ ផល រតនា បានទូរស័ព្ទហៅ បងរបស់ខ្លួនឈ្មោះ ផល បញ្ញា ឲ្យមកជួយ ភ្លាមនោះឈ្មោះ ផល បញ្ញា បានយកកាំបិតបុ័ងតោដាក់ក្នុងកែបម៉ូតូជិះចេញពី ភូមិ តាជោ ឃុំ សារិកាកែវ ស្រុកល្វាឯម មកក្រុមហ៊ុន 7NG ពេលមកដល់ឃើញឈ្មោះ ផល រតនា នៅជាមួយក្រុមសន្តិសុខ 7NG ហើយក្រុមសន្តិសុខក៏ឲ្យឈ្មោះ ផល បញ្ញា បើកកែបម៉ូតូ តែឈ្មោះ ផល បញ្ញា មិនបើកកែបម៉ូតូទេ ព្រមបើកម៉ូតូចេញ ភ្លាមនោះឈ្មោះ ផល រតនា ឡើងជិះម៉ូតូពីក្រោយ ពេលនោះក្រុមសន្តិសុខបានទូរស័ព្ទប្រាប់សន្តិសុខនៅភ្នំពេញ ដាក់បារាស់បិទផ្លូវស្ទាក់ម៉ូតូ១ម៉ូតូរបស់ឈ្មោះ ផល បញ្ញា ឯឈ្មោះផល បញ្ញា បានបើកម៉ូតូឌុបប្អូនខ្លួនឈ្មោះ ផល រតនា ទៅបុកបារាស់បណ្តាលឲ្យដួលម៉ូតូ ហើយឈ្មោះ ផល បញ្ញា បានលោតចុះក្នុងទឹក សន្តិសុខក៏ចុចពិលរក បានបន្តិចឈ្មោះផល បញ្ញា ស្រែកថា ខ្ញុំអស់ហើយជួយខ្ញុំផង ឈ្មោះ សុខ និមល់ ជាសន្តិសុខក្រុមហ៊ុនបានស្រែកថា បណ្តែតខ្លួនមកខាងមកហើយឲ្យគេចាប់តាមសម្រួលទៅ ពេលនោះឈ្មោះ ផល បញ្ញា មកដល់ច្រាំង សន្តិសុខឈ្មោះ សុខ និមល់ ស្ទុះទៅចាប់ពេលនោះមានការប្រតាយប្រតប់គ្នាហើយឈ្មោះផល បញ្ញា រុញឈ្មោះ សុខ និមល់ ទំលាក់ទឹកវិញព្រមទាំងជាន់កឈ្មោះ សុខ និមល់ឈ្លក់ទឹកសន្លប់បាត់ស្មារតី ឈ្មោះ ផល បញ្ញា បានរត់គេចខ្លួនបាត់ ចំណែកសន្តិសុខផ្សេងទៀតដើរមកឃើញ ឈ្មោះ សុខ និមល់ សន្លប់ក្នុងទឹក ហើយបានលើកឈ្មោះ សុខ និមល់ ធ្វើចលនារួចបញ្ជូនមកពេទ្យឯកជននៅឃុំព្រែកតាមាក់។

ចំណែកឈ្មោះ ផល រតនា បានរត់គេចខ្លួនបាត់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ម៉ោង១២និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍សារិកាកែវ ស្រុកល្វាឯម ឃាត់ខ្លួនឈ្មោះ ផល បញ្ញា យកមកសាក់សួរនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល និងបន្តតាមនីតិវិធី ៕

មតិយោបល់