ភ្នំពេញៈ ខណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ កម្ពុជា បានទៅបំពេញទស្សនៈកិច្ច នៅរដ្ឋអ៊ីស្រាអែល ដើម្បីស្វែងយល់និង ដកស្រង់បទពិសោធន៍ សម្រាប់យកមកអភិវឌ្ឍន៍វិ នៅកម្ពុជាមាន មានម្ចាស់កសិដ្ឋានមួយចំនួន មានបំណងប្រាថ្នាចង់ផ្ទេរ បច្ចេកវិទ្យាទំនើបទៅកម្ពុជា តាមរយៈបោះទុនវិនិយោគ លើវិស័យកសិកម្ម ជាមួយដៃគូនៅក្នុងស្រុក ។
យោងតាមព័ត៌មាន ក្រសួងកសិកម្មបង្ហាញនៅថ្ងៃអង្គារ៌នេះ បានឲ្យដឹងថា ក្នុងពេលស្នាក់នៅបំពេញ បេសកម្មនៅរដ្ឋអ៊ីស្រាអែល គណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដឹកនាំដោយលោក វេង សាខុន បានបន្តចុះពិនិត្យមើលនិង ស្វែងយល់ ពីសង្វាក់ផលិតកម្ម របស់សហករណ៍ចិញ្ចឹម គោយកទឹកដោះ និងការចិញ្ចឹមមាន់ យកពងនៅប្រទេសអ៊ីស្រាអែល។
ក្នុងការពិនិត្យនេះ ប្រតិភូកម្ពុជា បានទទួលជាទស្សនៈនៃការយល់ដឹងមួយ ចំនួនដូចខាងក្រោម៖ ការចិញ្ចឹមសត្វគឺ បានធ្វើជាលក្ខណៈប្រព័ន្ធ សង្វាក់ផលិតកម្ម ហើយមានលក្ខណៈ ឯករាជម្ចាស់ការជាមួយនឹង ភាពទទួលខុសត្រូវ នៃក្រុមការងារ របស់កសិករ នៅក្នុងសហសករណ៍ (១)ក្រុមកសិករជាអ្នកចិញ្ចឹម, សេវាផលិតនិងផ្គត់ផ្គង់ចំណី, ក្រុមផ្គត់ផ្គង់កាកសំណស់ ផលិតផលកសិកម្ម ដែលខូចគុណភាពនិង កាកសំណស់ពីការបិតស្រា, ក្រុមដឹកជញ្ជូនផលិតផល ទៅកន្លែងស្តុកផលិតផល និងចែកចាយទៅទីផ្សារ, ចូលរួមចំណែកក្នុងសង្គម លើការគ្រប់គ្រងប្រព័ន្ធបៃតង (ស្អាត) ទាំងការប្រើប្រាស់ ថាមពលទឹកទុកដាក់កាកសំណល់ , ការបំពេញកតព្វកិច្ច បង់ពន្ធជូនរដ្ឋ និងការបង់ថ្លៃធានារាប់រង។
លើសពីនោះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទអ៊ីស្រាអែល បានផ្តល់សេវាផ្សព្វផ្សាយ, ស្រាវជ្រាវរកគ្រប់ពូជ ដែលឈានទៅដល់ការបង្កើនគុណភាព ផលិតផលនិងការរក្សាទុកដាក់ ផលិតផលបានយូរមុនទៅកាន់ទីផ្សារ, ការប្រមូលនិង ផ្តល់ព័ត៌មានពីសេចក្តីត្រូវការ របស់ទីផ្សារក្នុងស្រុក និងពិភពលោកជូនសហករណ៍, ការបែងចែកកូតាជូនក្រុមកសិករ ក្នុងសហករណ៍ ដើម្បីការផលិត (គឺផលិតទៅតាមតម្រូវការ មិនផលិតឲ្យលើសពី សេចក្តីត្រូវការនោះទេ, តាមដានត្រួតពិនិត្យគុណ ភាពផលិតផលរបស់កសិករ, ការគ្រប់គ្រងតម្លៃកសិផលនៅលើទីផ្សារ, គ្រប់គ្រងប្រព័ន្ធព័ត៌មាន និងដោះស្រាយនូវមតិយោបល់ពីអ្នកប្រើប្រាស់ និងអ្នកផលិត និងការផ្តល់សេវារបស់ក្រសួង/ស្ថាប័នពាក់ព័ន្ធក្នុងវិស័យកសិកម្ម ដូចជាអាជ្ញាធរទឹក ការគ្រប់គ្រងដីធ្លី ថាមពល ការបរទេស សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
សូមបញ្ជាក់ថា ក្រោយពីបញ្ចប់ទស្សនៈកិច្ច របស់ប្រតិភូករ នៅប្រទេសនេះកម្ពុជា រំពឹងថា នឹងមានអ្នកវិនិយោគទុន មួយចំនួនទៅវិនិយោគនៅកម្ពុជា ហើយក៏គ្រោងនឹងធ្វើវេទិការ ជាមួយវិស័យឯកជន/ធុរជន អ៊ីស្រាអែលនៅថ្ងៃស្អែកនេះ ដើម្បីផ្តល់ព័ត៌មានពីសក្តានុពលវិស័យកសិកម្មកម្ពុជា និងឱកាសវិនិយោគវិស័យកសិកម្មនៅកម្ពុជា ៕







មតិយោបល់