ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ករណីចាប់រំលោភសេពសន្ថវៈ ក្មេងអាយុ ៣ឆ្នាំ

រតនគិរីៈ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៩និង០០នាទី ត្រង់ចំណុចការដ្ឋានទី២ ក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ ស្ថិតភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី មានករណីចាប់រំលោភសេពសន្ថវៈ លើអនីតិជន។

ជនសង្ស័យឈ្មោះ វ៉ាន់ រាសី ហៅបារាំង ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែ មុខរបរកម្មករចំការចេកក្រុមហ៊ុនខាងលើ មានទីលំនៅបណ្តោះអាសន្ន ភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី (កំពុងឃាត់ខ្លួនបាន)។

ជនរងគ្រោះឈ្មោះ ឡ វ ហ ភេទស្រី អាយុ ៣ឆ្នាំ ជនជាតិខ្មែរ ខេត្តស្ទឹងត្រែង។

ចំណាត់ការ៖ ក្រោយពីទទួលបណ្តឹងពីម្តាយជនរងគ្រោះ កម្លាំងជំនាញអាវុធហត្ថស្រុក បានចុះអន្តរាគមន៍ភ្លាមៗ (ឃាត់ខ្លួនជនសង្ស័យមកកាន់អង្គភាព) នឹងចាត់បញ្ជូនទៅជំនាញអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

មតិយោបល់