កំពតៈ នៅថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប ខេត្តកំពត-កែប បានចូលរួមសហការជាមួយ មន្ត្រីគយ និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផល បន្លែ ផ្លែឈើ នៅច្រកព្រែកចាក។
ជាលទ្ធផល មន្ត្រីជំនាញ បានរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិត លើផ្លែគូលែន។
មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មកដុតកម្ទេចចោលតាមនីតិវិធី។ និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕
មតិយោបល់