ព័ត៌មានជាតិ

Samsung ចំណូលកើន ៥,៦ពានលានដុល្លារសហរដ្ឋអាមេរិក

ប្រភពព័ត៌មានសារព័ត៌មានរបស់ Reuters បានបង្ហាញឲ្យដឹងថា ប្រាក់ចំណូលរបស់ ក្រុមហ៊ុន Samsung បានកើនរហូតដល់ ៦,៧ពាន់ពាន់លានវុនស្មើនឹង ៥,៦ពានលានដុល្លារសហរដ្ឋអាមេរិក។

ប្រភពព័ត៌ាមានដដែលបានឲ្យដឹងបន្តថា ប្រាក់ចំណូលយ៉ាង ច្រើននេះដោយសារតែ ភាពខ្លាំងនៃការលក់ ស្មាតហ្វូន Galaxy ដែល ជាប្រភេទទូរស័ព្ទ កំពុងជាប់ពាក់ព័ន្ធ រឿងក្តីក្នុងតុលាការផងដែរនោះ។ ក្រុមហ៊ុន Samsung រំពឹងថា ម៉ូដែល Galaxy S3 គឺជាក្តីសង្ឈឹមខ្លាំងជាងគេ របស់ខ្លួន ក្នុងការ យកឈ្នះ លើដៃគូ ប្រជែង បានច្រើនជាងគេ តែតាមពិតប្រភេទ ស្មាតហ្វូន Galaxy ទាំងអស់ ដូចជាបានទទួល ជោគជ័យយ៉ាងខ្លាំង លើដៃគូប្រកួតប្រជែង ដូចជា Apple និង Nokia ទៅហើយ។

របាយការណ៍ថ្មីៗនេះ បានឲ្យដឹងថា ការលក់បាន ធ្លាក់ចុះបន្តិចបន្តួច ខណៈដែលមិនទាន់ដឹងថា តើការធ្លាក់ចុះនេះ មកពីឧបករណ៍មួយ ណាច្បាស់លាស់នោះទេ ជាមួយគ្នានេះ សារព័ត៌មានជាច្រើន បានព្យាករណ៍ឲ្យដឹងទៀតថា ចំពោះបញ្ហាការលក់ នៅលើទីផ្សារបាន ធ្លាក់ចុះនេះ វានឹងមានភាពធូរស្រាល ឡើងវិញនៅក្នុង អំឡុងចុងខែកក្កដាខាងមុខនេះ៕

Galaxy S3

មតិយោបល់