ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចកង់ (ម៉ាក Scott)

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ បានសហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី២ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួច (លួចកង់) ឃាត់ខ្លួននៅចំណុចមុខផ្ទះលេខ៩៤ ផ្លូវលេខ១៣៨ ក្រុមទី៤ ភូមិ២ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តបទល្មើស នៅចំណុចផ្ទះលេខ១៤៤ ផ្លូវលេខ១២២ ក្រុមទី៣៨ ភូមិ១១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១០និង៤០នាទី ។

មន្ត្រីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ ហែម រ៉ៃយ៉ា ហៅ រ៉ៃយ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល មិនស្គាល់លេខផ្លូវ លេខ២៦៥សង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (មានសារធាតុញៀនក្នុងទឹកនោម) ។ ចំណែកឯជនរងគ្រោះឈ្មោះ ទឹម សារ៉ាត់ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៣៣ ផ្លូវ លេខ៩៥កែងផ្លូវលេខ៣៣ សង្កាត់ បឹងកេងកងទី៣ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ ។

វត្ថុតាងរួមមាន ៖ កង់មួយគ្រឿងម៉ាកស្កុត ពណ៌ខ្មៅលាយទឹកក្រូច (ជារបស់ជនរងគ្រោះដែលជនសង្ស័យឈ្មោះ ហែម រ៉ៃយ៉ា លួច) សមត្ថកិច្ចយើងបានធ្វើការប្រគល់ជូនជនរងគ្រោះឈ្មោះ ទឹម សារ៉ាត់ វិញ ដោយមានការអនុញ្ញាតិពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

បច្ចប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់