កណ្តាលៈ សមត្ថកិច្ចក្រុង តាខ្មៅ ខេត្ត កណ្តាល បានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីបុរសរូបនោះ បានបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិ និងបង្កឲ្យមានរបួសស្នាមលើម្តាយខ្លួនឯង ក្រោយទារលុយ ១ម៉ឺនរៀលមិនបាន។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១ និង៣០ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្ទះរបស់ ជនរងគ្រោះភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនល្មើសមានឈ្មោះ សយ ចាន់រិទ្ធ ភេទ ប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ចំណែកជនរងគ្រោះឈ្មោះ ស៊ឹម ថុល ភេទ ប្រុស អាយុ៣៥ឆ្នាំ ទីលំនៅកន្លែងកើតហេតុមុខរបររត់ម៉ូតូឌុប។ សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើជនរងគ្រោះនិងប្រពន្ធឈ្មោះ សយ ស៊ីណាក់ នៅក្នុងផ្ទះកំពង់តែរៀបចំកន្លែងឲ្យកូនដេក ពេលនោះជនល្មើស(សយ ចាន់សិទ្ធ) ត្រូវជាប្អូនថ្លៃ មិនដឹងជាមានរឿងអ្វីទេបានយកដុំថ្ម គប់មកលើទ្វារកញ្ចក់ និងយកកំណាត់ឈើមកវាយបង្អួចបន្ថែមទៀតបណ្តាលឲ្យបែកអស់ ហើយស្រែកទារលុយម្តាយ ១មឺុនរៀល តែម្តាយមិនឲ្យក៏យកដុំថ្មគប់មកលើម្តាយចំក្បាលជង្គង់បណ្តាលឲ្យហូរឈាម រួចក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ដើមមៀនឃាត់ខ្លួនរួមទាំងវត្ថុតាំ យកមកអធិកាដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់