ព័ត៌មានជាតិ

រថយន្តបុកម៉ូតូ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

តាកែវៈ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចប្រឡាយ៩៤ ភូមិដើមដូង ឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខ តាកែវ 3A-2877 អ្នកបើកបរដោយឈ្មោះ ស្កូវ ភេទប្រុស អាយុ ២០ឆ្នាំ មានលំនៅភូមិតាភិន ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត ខេត្តតាកែវ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿងម៉ាក លេត ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល 1AD-9370 បណ្ដាលឲ្យអ្នកបើកបរឈ្មោះ នី កញ្ញា ភេទស្រី អាយុ ១៩ឆ្នាំ រងរបួសធ្ងន់បាក់ភ្លៅឆ្វេង ទីលំនៅភូមិដើមត្រសេក ឃុំជ័យជំនះ ស្រុកបូរីជុលសារ ខេត្តតាកែវ។ អ្នករួមដំណើរឈ្មោះ និន សាម៉ន ភេទស្រី អាយុ ៦៥ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា ស្លាប់នៅកន្លែងកើតហេតុ ត្រូវក្រុមគ្រួសារ យកសពទៅធ្វើបុណ្យតាមប្រពៃណី។

ចំពោះវត្ថុតាង ត្រូវបានសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕

មតិយោបល់