ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ឆក់ទូរស័ព្ទបានតែរត់មិនរួច

ព្រះសីហនុ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទី ការិយាល័យជំនាញផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានតាមវិទ្យុទាក់ទងថា មានជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូ ០១គ្រឿងម៉ាក Honda Beat ពណ៌ក្រហម ស បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនជាតិចិន កំពុងដើរនិយាយទូរស័ព្ទតាមផ្លូវ ចំណុចជិតស្ពានអូរសំអាត ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយអ្នកធ្វើសកម្មភាពឆក់នោះអង្គុយពីក្រោយពាក់អាវយឺតដៃវែងពណ៌ខៀវ បើកម៉ូតូរត់គេចខ្លួនបាត់។

បន្ទាប់ពីទទួលបានដំណឹងភ្លាមកម្លាំងសមត្ថកិច្ច បានចេញតាមគោលដៅសំខាន់ៗ ក៏បានប្រទះឃើញជនសង្ស័យទាំង ០២នាក់នោះកំពុងបើកម៉ូតូរត់គេចខ្លួននៅម្ដុំការ៉ាសាំងកាល់តិច ស្ថិតនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សមត្ថកិច្ចយើងបានដេញប្រផាប់ចាប់ប្រភីង រហូតដល់ចំណុចហាងកាហ្វេអប្សរា ស្ថិតនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក៏ឃាត់បានជនសង្ស័យទាំង ០២នាក់ និងបាននាំយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសួរនាំបន្ត ៕

 

មតិយោបល់