ព័ត៌មានជាតិ

ម៉ូតូ ៣គ្រឿង កង់ ៣គ្រឿង ផ្ទះមួយខ្នង ត្រូវអគ្គិភ័យឆាបឆេះ ខូចខាតទាំងស្រុង នៅក្រុងតាខ្មៅ

កណ្តាល: នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៦និង៣០នាទីព្រឹក មានករណីអគ្គិភ័យឆាបឆេះផ្ទះ ចំណុចនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

-ម្ចាស់ផ្ទះឈ្មោះ ឆាយ លាភ ភេទស្រី អាយុ ៦៧ឆ្នាំ មុខរបរ លក់ដូរ សព្វថ្ងៃរស់នៅភូមិកើតហេតុខាងលើ។

សម្ភារ:ខូចខាតរួមមាន៖
-ផ្ទះឈើលើថ្មក្រោមទំហំ ៥មX៧.៥ម ឆេះទាំងស្រុង ។
-ម៉ូតូ scoopy ១គ្រឿង ម៉ូតូ CLICK ១គ្រឿង
-ម៉ូតូ cub ១គ្រឿង
– ម៉ូតូ today ១គ្រឿង
– កង់ ៣គ្រឿង និនិងសម្ភារ:ដែលនៅក្នុងផ្ទះទាំងអស់ (មិនទាន់ដឹង) ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ ។

សភាពរឿងហេតុ៖ នៅវេលាកើតហេតុខាងលើ ម្ចាស់ផ្ទះបានងើបពីដេកហើយ បានរៀបចំ អីវ៉ាន់ដើម្បីលក់ដូចធម្មតា ស្រាប់តែពេលនោះ មានភ្លើង ឆាបឆេះចេញពីកន្លែងដាក់ហ្គាស និងសាំងដបប៊ីដុង ឃើញដូច្នេះគាត់រាយការណ៍មកសមត្ថកិច្ច និងអាជ្ញាធរ
បានប្រើប្រាស់ឡានទឹក ៤គ្រឿង
-រថយន្តអគ្គិភ័យខេត្តចំនួន០២គ្រឿង
-រថយន្តបញ្ជាការដ្ឋានអង្គរក្ស០២គ្រឿង
*អគ្គីភ័យនេះត្រូវបានរលត់ទាំងស្រុង
នៅម៉ោង ៧ និង ៣០ នាទី៕

មតិយោបល់