ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ដដឹកដី​ បណ្ដាលឲ្យបុរសកម្មករសំណង់ម្នាក់រងរបួសធ្ងន់

កោះកុងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៨:៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និង រថយន្ដដឹកដី នៅចំណុចភូមិ១ សង្កាត់ស្មាច់មានជ៏យ ក្រុងខេមរភូមិន្ទ ក្នុងដំណើរបញ្ជៀសទិសគ្នា បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់។

អ្នកបើកបរ ម៉ូតូ ឈ្មោះ លាង រិន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅមិនទាន់ដឹងច្បាស់ បើកបរម៉ូតូម៉ាកវ៉េវ ពណ៍ស គ្មានផ្លាកលេខបើកបរពីលិចទៅកើតលុះមកដល់ចំណុចខាងលើក៏បុកជាមួយរថយន្ត បណ្តាលអោយរងរបួសបាក់ដៃខាងស្តាំនិងជើងខាងស្តាំ(របួសធ្ងន់)។

បើកបររថយន្ត ឈ្មោះ ម៉ៅ បញ្ញា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរឡានដឹកដី បើករថយន្ដម៉ាកហ៊ីនយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភព3D-4056 ទិសដៅពីកើតទៅលិច (មិនមានរងរបួស) មូលហេតុ បើកបររថយន្តមិនប្រកាន់ស្តាំ។

បច្ចុប្បន្ន រថយន្តនិងម៉ូតូកម្លាំងយើងបានយកមករក្សាទុកនៅអធិការរងចាំដោះស្រាយ៕

មតិយោបល់