ព័ត៌មានជាតិ

ឪពុករំលោភកូនស្រីអាយុ៨ឆ្នាំ បានសម្រេច៣ដង ទើបដឹងដល់ជីដូន ដាក់ពាក្យប្តឹងទៅសមត្ថកិច្ច

កណ្តាលៈ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១២និង០០នាទី ករណីឪពុករំលោភសេពសន្ថវៈកូនស្រីបង្កើតរបស់ខ្លួនអាយុ៨ឆ្នាំ បានសម្រេចចំនួន៣ដង ទើបជីដូនក្មេងស្រីរងគ្រោះដឹងប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន កើតហេតុនៅចំណុចផ្ទះជនសង្ស័យ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ម.ល មានអាយុ៨ឆ្នាំ មុខរបរជាសិស្ស ជនជាតិខ្មែរ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យត្រូវជាឪពុកបង្កើតឈ្មោះ ម.ម មានអាយុ២៥ឆ្នាំ ជនជាតិខ្មែរទីលំនៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ត្រូវឃាត់ខ្លួន ។

សភាពនៃរឿងហេតុ៖ កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះនិងជនសង្ស័យ បាននៅផ្ទះជាមួយគ្នា និងហូបបាយជុំគ្នា រួចជនសង្ស័យបានផឹកប៊ីយ៉ែ អានឆើរ ហើយមានសភាពស្រវឹង នឹកចង់រួមភេទ ដោយខ្លួនជាបុរសពោះម៉ាយ ដោយសារប្រពន្ធរត់ចោលជាយូរឆ្នាំមកហើយ ភ្លាមនោះបានបង្ខំកូនស្រីបង្កើតរបស់ខ្លួនរួមភេទរហូតបានសម្រេច ។ មកដល់ម៉ោងប្រាំបីយប់ ជីដូនជនរងគ្រោះបានត្រឡប់មកពីធ្វើការវិញ ហើយក្មេងស្រីរងគ្រោះបាននិយាយប្រាប់ថា ប៉ាបានចាប់ខ្ញុំរំលោភ ពេលឮដូច្នេះ ជីដូនខឹងហើយបានរត់ទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលដើមមៀន ចុះជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភកូនស្រីបង្កើតរបស់ខ្លួនពិតប្រាកដមែន ហើយធ្លាប់រំលោភបានចំនួនបីដងមកហើយ និងធ្លាប់បានប្រើប្រាស់គ្រឿងញៀនអស់រយ:ពេល១ឆ្នាំមកហើយ ។

ក្រោយពីសាកសួររួច សមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់