ព័ត៌មានជាតិ

នារីខារ៉ាអូខេ «ជុំមិត្ត» ម្នាក់ ដេកស្លាប់ ក្នុងផ្ទះសំណាក់ ប៉ាអ៊ី ម៉ាក់អ៊ី មិនដឹងមូលហេតុ…

តាកែវ: តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា មានករណីស្ត្រីម្នាក់ដេកស្លាប់ នៅផ្ទះសំណាក់ ប៉ាអ៊ី ម៉ាក់អ៊ី បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១ និង១០នាទីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ជនរងគ្រោះ មានឈ្មោះ ឃិន ចន្តា មានអាយុ២១ឆ្នាំ ស្រុកកំណើតនៅភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ មានមុខរបរ នារីខារ៉ាអូខេ ជុំមិត្ត ។

មូលហេតុនៃការស្លាប់ សារព័ត៌មាន Post News មិនអាចស្វែងរកប្រភពពីសមត្ថកិច្ចបានថា ករណីនេះ ជាអ្វីឲ្យពិតប្រាកដ ដោយសារពេលនេះ ខាងជំនាញការិយាល័យ កំពុងតែធ្វើកោសល្យវិច័យ ព័ត៌មានលម្អិត នឹងផ្សាយពេលក្រោយទៀត៕

មតិយោបល់