ព័ត៌មានជាតិ

នារីម្នាក់ជិះម៉ូតូស្ពាយកាបូក ត្រូវចោរឆក់ដួលបោកក្បាលរបួសធ្ងន់

ភ្នំពេញៈ ហេតុការណ៍ឆក់កាបូប និងទូរស័ព្ទ ពេលកំពុងជិះម៉ូតូតាមដងផ្លូវពេញនិយមខ្លាំង ហើយសឹងតែកើតមានជារៀងរាល់ថ្ងៃទៅហើយ ក្នុងរាជធានីភ្នំពេញ ជាក់ស្ដែងនារីម្នាក់ជិះម៉ូតូស្ពាយកាបូប ត្រូវជនសង្ស័យឆក់មិនបានសម្រេច ដួលម៉ូតូរងរបួសធ្ងន់ នៅត្រង់ចំណុចគល់ស្ពានអាកាស៧ តាមបណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង១រសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នេះ។

សាក្សីជាអ្នករត់ម៉ូតូឌុបបានប្រាប់ថា គាត់ឃើញនារីរងគ្រោះអាយុប្រហែល២០ឆ្នាំ ជិះម៉ូតូម៉ាក Zoomer X ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខ និងគ្មានមួកសុវត្ថិភាពទៀត ធ្វើដំណើរតាមផ្លូវកម្ពុជាក្រោមពីកើតទៅលិច មកដល់គល់ស្ពានអាកាស៧មករា ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាក Icon មិនចាំពណ៌ និងស្លាកលេខបានធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេច បណ្តាលឲ្យម៉ូតូនារីដួលប៉ះដៃចង្កូតម៉ូតូរបស់ជនសង្ស័យ តែម៉ូតូជនសង្ស័យបានមិនដួលឡើយ ក៏ជិះគេចឡើងទៅផ្លូវ៥៩៨បាត់ស្រមោលតែម្តង ហើយនារីរងគ្រោះដួលប៉ះក្បាលរបួសធ្ងន់ ត្រូវរ៉ឺម៉កកង់បីដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

បច្ចុប្បន្ននារីរងគ្រោះមិនបានដាក់ពាក្យប្តឹងទេ ម៉ូតូត្រូវបាននរគបាលប៉ុស្តិ៍រក្សាទុក ដើម្បីឲ្យសាម៉ីខ្លួន ឬបងប្អូនយកឯកសារបញ្ជាក់ត្រឹមត្រូវហើយទទួលយកទៅប្រើប្រាស់វិញ៕

photo_2016-08-05_15-15-12photo_2016-08-05_15-15-15photo_2016-08-05_15-15-17photo_2016-08-05_15-15-19photo_2016-08-05_15-15-21photo_2016-08-05_15-15-22photo_2016-08-05_15-15-24

មតិយោបល់