ព័ត៌មានជាតិ

បុរសម្នាក់ចង.កសម្លាប់ខ្លួនចោលប្រពន្ធ និងកូន២នាក់

កោះកុង: កាលពី​ព្រឹក​ថ្ងៃទី៥ សីហា ​ឆ្នាំ​​២០១៦​នេះ ​ប្រជាពលរដ្ឋប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​​​ចងក​សម្លាប់​ខ្លួន នៅ​ក្នុង​បរិវេណ​វត្ត​ចាំយាម​ ស្ថិត​ក្នុង​ឃុំ​ប៉ាក់ខ្លង ស្រុកមណ្ឌលសីមា​​​​។

សមត្ថកិច្ច ​បាន​ឲ្យ​ដឹងថា​ ​បុរស​​ដែល​ធ្វើ​អត្តឃាត​​​ចងកសម្លាប់ខ្លួន​នេះ ​​​​មានឈ្មោះ​ សួន សែត ភេទប្រុស អាយុ៣៨ឆ្នាំ​ រស់នៅភូមិចាំយាម​ ឃុំប៉ាក់ខ្លង ​ស្រុកមណ្ឌលសីមា ​ខេត្តកោះកុង​ និង​មានប្រពន្ធឈ្មោះ ម៉ាន់ សុភ័ក្រ ភេទស្រី ​អាយុ៣៤ឆ្នាំ ​និងកូនចំនួន២នាក់។

ក្រោយការពិនិត្យ និងធ្វើ​កោសល្យវិច្ច័យ ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ ជនរងគ្រោះ​ខាង​លើពិត​ជា​បាន​ធ្វើ​អត្តឃាត​ដោយ​ចងកសម្លាប់ខ្លួន​ពិតប្រាកដមែន​ ព្រោះតែជនរងគ្រោះមានជំងឺប្រចាំកាយ។

​បច្ចុប្បន្ន​ ​​សមត្ថកិច្ច​បាន​ប្រគល់​សព​​ឲ្យ​ទៅ​ក្រុមគ្រួសារ​ ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

pssssss

kosh

មតិយោបល់