ព័ត៌មានកីឡា

ក្ដៅៗ សេដ្ឋីជនជាតិចិន ទិញក្លឹប West Brom បានហើយ

បើតាមការឱ្យដឹងមុននេះបន្តិច ម្ចាស់ក្លឹប West Brom លោក Jeremy Peace បានសម្រេចចិត្តលក់ភាគហ៊ុន៨៨% ឱ្យទៅមហាសេដ្ឋីចិនម្នាក់ហើយឈ្មោះថា Guochuan Lai ដែលជាម្ចាស់ក្រុមហ៊ុន Sports Development Limited ។

ក្រោយទិញប្រកាសដំណឹងនេះភ្លាម លោក Guochuan បាននិយាយថា៖ “ខ្ញុំសប្បាយចិត្តណាស់ដែលអាចទិញក្លឹបធំមួយនេះបាន។ យើងមានកីឡាករល្អៗ អ្នកគាំទ្រអស្ចារ្យនិងទំនៀមទម្លាប់មួយដ៏ល្អ។ ខ្ញុំមិនកែប្រែអ្វីក្នុងក្លឹបនោះទេ វាកំពុងតែដំណើរការល្អហើយ។ ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានក្លាយជាជនជាតិចិនដំបូងគេ ដែលទិញក្លឹបនៅលីគកំពូលអង់គ្លេសបាន”។lai

ទាក់ទងនឹងរឿងនេះដែរ តម្លៃក្លឹប West Brom មិនទាន់មានខាងណាចេញមកបញ្ជាក់នៅឡើយទេ។ ដូច្នេះហើយ សូមរង់ចាំតាមដានបន្ដទៀតថាតើក្លឹបនៅអង់គ្លេសមួយនេះ មានតម្លៃប៉ុន្មានទៅ ហើយជនជាតិចិនខាងលើនេះចំណាយប្រាក់អស់ប៉ុន្មានទម្រាំអាចទិញក្លឹបនេះបាន?

2FA66DA500000578-0-image-a-36_1451321347679

WBA

មតិយោបល់