ព័ត៌មានជាតិ

ជិតភ្លឺហើយមិនព្រមដេកពូន បែរជារកកន្លែងលក់ទៀត

ភ្នំពេញ: នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ វេលា ម៉ោង០៣និង០០នាទី ទៀបភ្លឺ កម្លាំងអន្តរាគមន៍ខណ្ឌសហការជាមួយកម្លាំងនគរបាល ប៉ុស្តិរដ្ឋបាលស្ទឹងមានជ័យទី២ បានចេញល្បាតត្រួតពិនិត្យក្នុងមូលដ្ឋាន មកដល់ចំណុចផ្លូវលំ ក្រុម១៤ ភូមិឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់៖
(ពីបទ:ជួញដូរដោយខុសច្បាប់នៅសារធាតុញៀន)
១.ឈ្មោះ យឹម វណ្ណេត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរតំបាញហូលផាមួង ស្នាក់នៅភូមិដូង ឃុំកណ្តាល ស្រុកបាទី ខេត្តកណ្តាល។
វត្ថុតាងដកហូតមាន÷
១-ក្រាមសថ្លាចំនួន១០កញ្ចប់(ចំនួន០៩កញ្ចប់ធំ,ចំនួន ០១កញ្ចប់តូច)សង្ស័យជាគ្រឿងញៀន។
២-ម៉ូតូចំនួន០១គ្រឿង ម៉ាកC១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ តាកែវ 1S 2473
៣-ទូរសព្ទដៃចំនួន០១គ្រឿង(ចាស់)។
បច្ចុប្បន្នជនសង្ស័យឈ្មោះ យឹម វណ្ណេត ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕

 

មតិយោបល់