ព័ត៌មានជាតិ

នៅរសៀលនេះជនបង្កដែលបើករថយន្តRX400hបុកសមត្ថកិច្ចត្រូវបានការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបញ្ជូនទៅតុលាការ

ភ្នំពេញៈ យោងតាមផេករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលើករណីបុរសម្នាក់ឈ្មោះពុធមនោរម្យដែលមិនបានស្តាប់ការណែនាំរបស់ប៉ូលិសចរាចរណ៍នៅម្តុំការដ្ឋានកំពុងសាងសង់ផ្លូវនៅរង្វង់មូលចោមចៅនិងបានបើករថយន្តក្នុងល្បឿនលឿនដែលបង្កឲ្យមន្ត្រីចរាចរណ៍ម្នាក់ដួលជាពិសេសក្រោយធ្វើការស្រាវជ្រាវនិងត្រួតពិនិត្យបានបង្ហាញឲ្យឃើញថាជនបង្កនេះបានប្រើប្រាស់ស្លាកលេខមិនត្រឹមត្រូវដោយយកស្លាកលេខរថយន្តផ្សេងមកពាក់។

ជនបង្កនេះត្រូវបានចោទប្រកាន់លើចំណុច៣ផ្សេងគ្នាទី១គឺការរារាំងសមត្ថកិច្ចពេលកំពុងតែអនុវត្តការងារនិងទី២គឺការប្រើប្រាស់ផ្លាកលេខក្លែងក្លាយ(យក ស្លាកលេខរថយន្តផ្សេងមកពាក់)ទី៣បើករត់គេចពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។

នៅរសៀលថ្ងៃទី២១ខែមិថុនាឆ្នាំ២០២០វេលាម៉ោង២និង០០រសៀលជនបង្កត្រូវបានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរៀបចំសំណុំឯកសារនិងបញ្ជូនទៅតុលាការដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕

 

មតិយោបល់