ព័ត៌មានជាតិ

ស្រ្តីម្នាក់ធ្វើការនៅរោងចក្រកិនកៅស៊ូ ក្នុងក្រុមហ៊ុន ដុងណាយ អភិវឌ្ឍន៍ កៅស៊ូក្រចេះ លូកដៃបិទទឹកម៉ាស៊ីន ត្រូវម៉ូទ័រទាញចូលកិនស្លាប់

ក្រចេះ: នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២និង០០នាទីរសៀល មានករណីកើតឧបទ្ទវហេតុ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ នៅចំណុចរោងចក្រកិនកៅស៊ូ ក្នុងក្រុមហ៊ុន ដុងណាយ អភិវឌ្ឍន៍ កៅស៊ូក្រចេះ ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

សពស្រ្តីរងគ្រោះឈ្មោះ ម៉ាក់ សុផស អាយុ៥០ឆ្នាំ ជាកម្មការិនីរោងចក្រក្រុមហ៊ុនខាងលើ ។

មូលហេតុ៖ ជនរងគ្រោះលូកដៃចូលបិទទឹកម៉ាស៊ីន បានរុំកន្សែងជាប់ និងកអូសចូលម៉ាស៊ីន បណ្តាលឲ្យម៉ូទ័រទាញដៃស្តាំ ជនរងគ្រោះចូលកៀប និងមីញ៉ុងម៉ាស៊ីន រហូតធ្វើឲ្យស្លាប់បាត់បងជីវិត នៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតេហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ដល់ទីតាំងចំណុចកើតហេតុខាងលើ ដោយបានបញ្ជាក់ថា ស្រ្តីរងគ្រោះ ពិតជាស្លាប់ដោយសារករណីឧបទ្ទវហេតុកៀបនិងមីញ៉ុងម៉ាស៊ីននោះប្រាកដមែន ។ បន្ទាប់មកសមត្ថកិច្ចបានធ្វើកំណត់ហេតុតាមនីតិវិធីផ្លូវច្បាប់ ដើម្បីប្រគល់សពជូនទៅសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់