ព័ត៌មានជាតិ

ដឹកប៉ះចោរ! បុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវចោរប្លន់សម្លាប់ស្លាប់ យកម៉ូតូទៅបាត់ នៅស្រុកមេសាង

ព្រៃវែង: នៅវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី២១មិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវលំមួយកន្លែង ភូមិចំបក់ជ្រំ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង មានករណីចោរប្លន់ម៉ូតូ សម្លាប់មនុស្ស។

ជនរងគ្រោះឈ្មោះ ភី យុន ភេទប្រុស អាយុ ៤៩ឆ្នាំ មានទីលំនៅក្នុងភូមិព្រេជ ឃុំច្រេស ស្រុកមេសាង មុខរបរជាអ្នករត់ម៉ូតូឌុប។

ម៉ូតូដែលចោរប្លន់ម៉ាក ឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ មិនចាំផ្លាកលេខ។

ដំណើររឿង៖ យោតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានហៅជនរងគ្រោះឲ្យឌុបទៅភូមិចំបក់ជ្រំ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យ យកវត្ថុមុតស្រួចចាក់ពីក្រោយ បណ្ដាលឲ្យជនរងគ្រោះស្លាប់ ហើយម៉ូតូជិះគេចខ្លួនបាត់។

សូមបញ្ជាក់៖ ករណីនេះ ត្រូវបានពលរដ្ឋធ្វើដំណើរឆ្លងកាត់ ឃើញសាកសពក៏រាយការណ៍ជូនសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ និងប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់