កំពង់ឆ្នាំងៈ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ចំណុចកែងផ្លូវជាតិលេខ៥ ច្រកចូលតាមផ្លូវទៅវត្តឧទុម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងគោយន្ត និងម៉ូតូ បណ្ដាលឲ្យ ២នាក់ ម្ដាយកូន រងរបួសធ្ងន់។
មូលហេតុ៖ ដោយសារគោយន្តបើកបរមិនប្រុងប្រយ័ត្ន។
ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំង វាស់វែងយកវត្ថុតាងទៅរក្សាទុក រង់ចាំការដោះស្រាយទៅតាមនីតិវិធីច្បាប់ រីឯអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕



មតិយោបល់