ព័ត៌មានជាតិ

Update៖ ចាប់ខ្លួនបានហើយ ឃាតកប្លន់សម្លាប់ អ្នករត់ម៉ូតូឌុប នៅស្រុកមេសាង

ព្រៃវែងៈ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២១និង១៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកមេសាង សហការជាមួយកម្លាំងជំនាញនគរបាលខេត្ត កម្លាំងនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កម្លាំងនគរបាលរាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាលស្រះចក បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ពីបទប្លន់សម្លាប់ អ្នករត់ម៉ូតូឌុប នៅស្រុកមេសាង ។

ជនសង្ស័យឈ្មោះ បាន កាន ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិ ចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង ឃាត់ខ្លួនពីបទប្លន់សម្លាប់ ទៅលើជនរងគ្រោះ ឈ្មោះ ភី ឃុន ភេទប្រុស អាយុ៤៩ឆ្នាំនៅ រស់នៅក្នុងភូមិព្រេជ ឃុំច្រេស ស្រុកមេសាង កាលពីយប់វេលាម៉ោង២៣និង៣៥នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង ។

សមត្ថកិច្ចដកហូតវត្ថុតាង របស់ជនរងគ្រោះម៉ូតូឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ១ គ្រឿង និងទូរសព័ដៃម៉ាកណូគា០១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកទៅនគរបាលខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់