ព័ត៌មានជាតិ

ក្មេងបុរសម្នាក់ដើរជាន់ខ្សែភ្លើងម៉ូទ័របូមទឹក បណ្តាលឲ្យឆក់ស្លាប់ នៅខេត្តកំពង់ធំ

កំពង់ធំ: នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៨និង០០នាទី ស្ថិតចំណុចភូមិកងមាស ឃុំត្នោតជុំ ស្រុកបារាយណ៍​ ខេត្តកំពង់ធំ មានករណីខ្សែភ្លើងឆក់មនុស្សស្លាប់ចំនួន០១លើក។

ជនរងគ្រោះឈ្មោះ គង់ ជីណេត ភេទប្រុស អាយុ ៨ឆ្នាំ។

មូលហេតុ៖ ដើរជាន់ខ្សែភ្លើងម៉ូទ័របូមទឹកបណ្តាលឲ្យឆក់ស្លាប់។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងត្រួតពិនិត្យ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់